ក្រុមហ៊ុន Samsung វៀតណាម កើបបានប្រាក់ចំនេញជាង ៧៤ ពាន់លានដុល្លារ កាលឆ្នាំទៅ

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Samsung វៀតណាម បានធ្វើការប្រកាសអំពីកំណើនប្រាក់ចំណូលរបស់ខ្លួន ដល់ ១៤% ក្នុងចំនួនទឹកប្រាក់ប្រមាណ ៧៤,២ ពាន់លានដុល្លារ កាលពីឆ្នាំមុន បើទោះបីជាបានទទួលរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ ១៩ ក៏ដោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនអេឡិចត្រូនិករបស់កូរ៉េខាងត្បូងមួយនេះ បាននាំចេញផលិតផលសរុបមានតម្លៃ ៦៥,៥ ពាន់លានដុល្លារ ដែលជាចំនួនកើនឡើង ១៦% កាលពីឆ្នាំ ២០២០ ។

មិនតែប៉ុណ្ណោះ Samsung បាននិយាយទៀតថា លទ្ធផលក៏គាប់ប្រសើនេះ បានកើតឡើងដោយសារតែរោងចក្ររបស់ខ្លួន បានអនុវត្តនូវវិធានការដ៏តឹងរ៉ឹង ប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលផងដែរ ។

បន្ថែមពីនេះ កក្តាដែលបានរួមចំណែកយ៉ាងខ្លាំង ចំពោះការកើនឡើងនៃប្រាក់ចំណូល ក្នុងឆ្នាំ ២០២១ គឺបានមកពីការលក់ស្មាតហ្វូនម៉ូដែលកំពូលទាំង ២ គឺ Galaxy Z Fold 3 និង Galaxy Z Flip 3 ។

គួរឱ្យដឹងផងដែរថា ជាង ៥០% នៃស្មាតហ្វូនរបស់ Samsung ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម ហើយត្រូវបាននាំចេញទៅកាន់ ១២៨ ប្រទេស និងតំបន់ ។

លើសពីនេះ លោក Choi Joo ho នាយកប្រតិបត្តិរបស់ Samsung Vietnam បានបញ្ជាក់ថា ជំងឺរាតត្បាត មិនបានប៉ះពាល់ដល់យុទ្ធសាស្រ្តវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងប្រទេសវៀតណាមនោះឡើយ ហើយក្រុមហ៊ុនបាននឹងកំពុងចំណាយទឹកប្រាក់រាប់លានដុល្លារបន្ថែម នៅក្នុងប្រទេសមួយនេះ ដើម្បីរក្សាស្ថិរភាពរោងចក្រ ក៏ដូចជាបង្កើនសម្ថភាពក្នុងការផលិត និងគុណភាពផងដែរ ៕​

ប្រភព: VN Express