ចុងឆ្នាំនេះ! រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» ចំនួន២ថ្ងៃ នៅឧទ្យានជាតិគិរីរម្យ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្ដនឹងរៀបចំនូវព្រឹត្តិការណ៍ «បុណ្យភ្នំ» ចំនួន២ថ្ងៃ នៅឧទ្យានជាតិគិរីរម្យ ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានជម្រាបជូនដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ សាធារណៈជន ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា ឱ្យមានភាពទាក់ទាញ និងទទួលបានការគាំទ្រពីសាធារណៈជន ឱ្យ កាន់តែច្រើនឡើងថែមទៀត។

ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» មានរយៈពេល ០២ថ្ងៃគឺចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅឧទ្យានជាតិគីរីរម្យ ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ ខាងមុខនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន ចូលរួមទស្សនាកំសាន្តដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បី លើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់ប្រទេសជាតិយើងតាមតាមកម្មវិធី ដែលរដ្ឋបាលខេត្ត បានគ្រោងរៀបចំឡើង៕