ក្រុមហ៊ុនវិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ ប្រកាសដឹកជញ្ជូនបញ្ញើដោយឥតគិតថ្លៃ គ្រប់សាខាទូទាំងប្រទេស សម្រាប់ជូនដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសដឹក​ជញ្ជូន​បញ្ញើជាអំណោយ​ដោយឥតគិតថ្លៃ គ្រប់សាខាទូទាំងប្រទេស សម្រាប់ជូនដល់កងទ័ពជួរមុខ និងប្រជាជន​នៅតាមព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានចេញសេចក្តីជូនដំណឹង មានខ្លឹមសារដូចខាងក្រោម៖

ក្រុមហ៊ុនវិរៈ ប៊ុនថាំ ចាប់បើកទទួលការដឹកជញ្ជូនបញ្ញើជាអំណោយដោយឥតគិតថ្លៃ គ្រប់សាខាទូទាំងប្រទេស សម្រាប់ជូនដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន។ រាល់ការបញ្ញើមាន​ជាអំណោយទាំងឡាយណា​ដូចជាស្បៀងអាហារ ថ្នាំសង្កូវ​ និងគ្រឿងបរិក្ខាប្រើប្រាស់ផ្សេងៗ។

ការចូលរួមចំណែករបស់លោកអ្នក ជាការលើកទឹកចិត្តដ៏ធំធេង ផ្ដល់កម្លាំងចិត្តទៅដល់កងទ័ពកម្ពុជា និង​ប្រជាជន​នៅតាមព្រំដែន!

បញ្ជាក់៖ ការបញ្ញើទំនិញដោយឥតគិតថ្លៃនេះ សម្រាប់តែអំណោយ ដល់វីរៈកងទ័ព និងប្រជាជននៅតាមព្រំដែន ដែលក្រុមហ៊ុននឹងធ្វើការបែងចែកដោយផ្ទាល់តែប៉ុណ្ណោះ ដោយមិនរួមបញ្ចូលជាការផ្ញើអំណោយជាឯកជនភាព។

លោកអ្នកអាចទំនាក់ទំនងទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈលេខទូរសព្ទខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមក្នុងការបញ្ញើអីវ៉ាន់៖ 010 522 522

តេលេក្រាមទំនាក់ទំនង៖ https://t.me/VETLogistics

សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើនដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង ដឹកជំនួយជូនកងទ័ព និងដឹក​ជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃ, ការនាំយកអំណោយទឹកដោះគោចំនួន ៥០០កេស និងអាហារខ្ចប់ចំនួនជាង ២៧០០ប្រអប់ ជូនដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក នៅខេត្តព្រះវិហារ ផងដែរ៕