ចំនួនមហាសេដ្ឋីរបស់ប្រទេសចិន បន្តកើនឡើង ៧០ នាក់បន្ថែមទៀត នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ប្រទេសចិន បានមើលឃើញចំនួមហាសេដ្ឋីរបស់ខ្លួនបន្តកើនឡើង ៧០ នាក់បន្ថែមទៀត នៅឆ្នាំនេះ ដែលនាំឲ្យចំនួនមហាសេដ្ឋីសរុបនៅក្នុងប្រទេសកើនឡើងដល់ ៤៧០ នាក់ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ពី Billionaire Ambitions Report 2025 បានបង្ហាញឲ្យដឹងដោយធនាគារ USB របស់ប្រទេស្វីស ដែលបានប្រើប្រាស់ទិន្នន័យនៅក្នុងរយៈពេល ១២ខែចុងក្រោយ បង្ហាញឲ្យដឹងថា ចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីចិន បានកើនឡើង ២២% ដល់ចំនួនសរុប ១,៧៧ទ្រីលានដុល្លារ។

នៅក្នុងនាមជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេទីពីរនៅលើពីពិភពលោកដោយតាមតែពីក្រោយសហរដ្ឋអាមេរិក ចិន បានមើលឃើញមហាសេដ្ឋីភាគច្រើនរបស់ខ្លួនបង្កើតទ្រព្យសម្បត្តិបានយ៉ាងពីវិស័យបច្ចេកវិទ្យា។

ដោយឡែកចំនួនមហាសេដ្ឋីនៅហុងកុង បានកើនឡើង ២ នាក់បន្ថែមទៀត ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ៧៦ នាក់ ខណៈពេលដែលកោះតៃវ៉ាន់ បានកើនឡើង ៤ នាក់ ធ្វើឲ្យចំនួនសរុបហក់ឡើងដល់ ៥១ នាក់។

នៅទូទាំងពិភពលោក ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដែលចាប់ផ្តើមរកស៊ីពីបាតដៃទទេ បានកើនឡើងដល់កំណត់ត្រាថ្មីចំនួន ១៥,៨ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ នេះ ដោយកើនឡើង ១៣% ធៀបទៅនឹងឆ្នាំមុន ដែលជាការកើនឡើងលឿនបំផុតគិតចាប់តាំងពីឆ្នាំ២០២១ មក។

ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកវិញ បានឈានដល់ ៦,៩ទ្រីលានដុល្លារ ពោលគឺបានកើនឡើង ១៨%។ ប្រទេសនេះបានបន្ថែមមហាសេដ្ឋីថ្មីៗចំនួន ៨៩ នាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៩២៤ នាក់ ដែលស្ទើរតែមួយភាគបីនៃចំនួនមហាសេដ្ឋីសរុបទូទាំងពិភពលោក៕​