នៅក្នុងគ្រាដ៏លំបាកបង្កដោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន ISI GROUP បានផ្តួចផ្តើមរៀបចំជា មូលនិធិ អាយ អេស អាយ ដើម្បីជនភៀសសឹក សម្រាប់ផ្តល់ជាជំនួយបឋម និងសម្ភារឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរនៅតាមជំរុំភៀសសឹកនាពេលនេះ។

សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគជាជាគ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់នានារួមមាន៖ អង្ករ អំបុក ត្រីខ ត្រីងៀតឆ្អិនស្រាប់ មី សាច់ក្រក មុង ភួយ កន្ទេល តង់ សម្លៀកបំពាក់ អាវរងា ថ្នាំសង្កូវផ្សេងៗ ឬចូលរួមបរិច្ចាគជាថវិកាតាមរយៈ KH QR។
ការទទួលបរិច្ចាគ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ នៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 8:00 យប់។
សូមជួយចែករំលែកទៅកាន់ក្រុមគ្រួសារ និងមិត្តភក្ដិ ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋរខ្មែរដែលរងផលប៉ះពាល់កុំបីខាន។
ទន្ទឹមនឹងនេះ ISI GROUP ក៏កំពុងរៀបចំកញ្ចប់បរិច្ចាគបន្ទាន់មួយផ្សេងទៀត សម្រាប់ដឹកជូនបងប្អូនជនភៀសសឹកក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ទោះស្ថិតក្នុងកាលៈទេសៈណា ISI GROUP នៅតែបន្តគាំទ្រក្រោមស្មារតីរួបរួមគ្នា ដើម្បីក្តីសង្ឃឹមរបស់កម្ពុជា៕




