មូលនិធិសប្បុរសធម៌ អាយ អេស អាយ ប្រកាសបើកយុទ្ធនាការចូលរួមបរិច្ចាគ និងទទួលជំនួយជួយបងប្អូន​ជនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងគ្រាដ៏លំបាកបង្កដោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន ISI GROUP បានផ្តួចផ្តើមរៀបចំជា មូលនិធិ អាយ អេស អាយ ដើម្បីជនភៀសសឹក សម្រាប់ផ្តល់ជាជំនួយបឋម និងសម្ភារឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ​នៅតាមជំរុំ​ភៀសសឹក​នាពេលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគជាជាគ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់នានារួមមាន៖ អង្ករ អំបុក ត្រីខ ត្រីងៀតឆ្អិនស្រាប់ មី សាច់ក្រក មុង ភួយ កន្ទេល តង់ សម្លៀកបំពាក់ អាវរងា ថ្នាំសង្កូវផ្សេងៗ ឬចូលរួម​បរិច្ចាគ​ជាថវិកាតាមរយៈ KH QR។

ការទទួលបរិច្ចាគ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ នៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 8:00 យប់។

សូមជួយចែករំលែកទៅកាន់ក្រុមគ្រួសារ និងមិត្តភក្ដិ ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋរខ្មែរ​ដែលរងផលប៉ះពាល់​កុំបីខាន។

ទន្ទឹមនឹងនេះ ISI GROUP ក៏កំពុងរៀបចំកញ្ចប់បរិច្ចាគបន្ទាន់មួយផ្សេងទៀត សម្រាប់ដឹកជូនបងប្អូនជនភៀសសឹក​ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ទោះស្ថិតក្នុងកាលៈទេសៈណា ISI GROUP នៅតែបន្តគាំទ្រក្រោមស្មារតី​រួបរួមគ្នា ដើម្បីក្តីសង្ឃឹមរបស់កម្ពុជា៕