ឥណ្ឌូណេស៊ី កើបចំណូលពន្ធបានជិត ៣ពាន់លានដុល្លារ ពីវិស័យឌីជីថល

អន្តរជាតិ

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ បានបង្ហាញឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្កើតចំណុលពន្ធយ៉ាងហោចណាស់ ៤៤,៥៥ទ្រីលានរូពី​ (២,៧ពាន់លានដុល្លារ) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខចំណូលដ៏ច្រើននេះ ត្រូវបានរួមបញ្ចូលគ្នាដោយចំណូលពន្ធពីទំនិញឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ទ្រព្យសកម្មឌីជីថល ក៏ដូចជាប្រព័ន្ធព័ត៌មានលទ្ធកម្មរបស់រដ្ឋាភិបាល (SIPP) ផងដែរ។

ទន្ទឹមនឹងនេះ​ បើតាមមន្ត្រីពន្ធដារជាន់ខ្ពស់ លោក Rosmauli បាននិយាយថា ចំណូលពន្ធចំនួនប្រមាណជាង ៤៤,៥ទ្រីលានរូពីនេះ បានបង្ហាញពីទំហំនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងរួមចំណែកយ៉ាងច្រើនដល់ប្រាក់ចំណូលរបស់រដ្ឋ។

ជម្រាបជូនថា ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមប្រមូលពន្ធលើតម្លៃបន្ថែម (VAT) ពីទំនិញ និងសេវាកម្មឌីជីថល នៅក្នុងខែកក្កដា ឆ្នាំ២០២០។ ចំណូលពីវិស័យនេះមានចំនួនសរុប ៣៤,៥៤ទ្រីលានរូពី គិតត្រឹមឆ្នាំ២០២៥ ដែលរួមចំណែកដោយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ២១៥៕​