តម្លៃមាសពិភពលោក បន្តហក់ឡើងដល់ជិត ៤ ៦០០ដុល្លារ ក្នុងមួយអោន

អន្តរជាតិ

តម្លៃមាសសកលក្នុងឆ្ពោះទៅការកើនឡើងដល់កម្រិត ៤ ៦០០ដុល្លារ ក្នុងមួយអោន ដោយសារតែអស្ថិរភាពភូមិសាស្រ្តនយោបាយ និងរបាយការណ៍ទាក់ទងទៅនឹងការធ្លាក់ចុះនៃចំនួនការងាររបស់ហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពេលបើការជួញដូរដំបូង នៅថ្ងៃទី១២ ខែមករា តម្លៃមាសនៅក្នុងទីផ្សារពិភពលោក បានកើនឡើង ៨០ដុល្លារ ភ្លាមៗ ដល់ចំនួន ៤ ៥៨៩ដុល្លារ ក្នុងមួយអោន។ តម្លៃនេះលើាសពីកំណត់ត្រាមុនដែលត្រូវបានកត់ក្នុងចំនួនខ្ពស់បំផុត ៤ ៥៤៩ដុល្លារ កាលពីខែធ្នូឆ្នាំមុន។

ជុំវិញការកើនឡើងនៃទីផ្សារមាសអន្តរជាតិនេះ បានកើតឡើង បន្ទាប់ពីក្រសួងការងារសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ការងារខែធ្នូរបស់ខ្លួន ដោយបានបង្ហាញពីកំណើនទាបជាងគេរំពឹងទុក ដោយសារតែមានការបន្ថែមចំនួនការងារថ្មីៗត្រឹម ៥០ ០០០ កន្លែងប៉ុណ្ណោះ។ ហើយការកើនឡើងនៃតម្លៃនេះ ក៏មានជាប់ពាក់ព័ន្ធជាមួយនឹងលទ្ធភាពដែលធនាគារកណ្តាលអាមេរិក អាចនឹងបន្តកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត នៅឆ្នាំនេះផងដែរ។

មិនតែប៉ុណ្ណោះ ចំពោះហេតុផលមួយទៀតដែលធ្វើឲ្យមាសកើនតម្លៃខ្លាំងបែបនេះ គឺដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែកើនឡើងទូទាំងពិភពលោក ដោយវិនិយោគិនកំពុងស្វែងរកទ្រព្យសកម្មដែលមានសុវត្ថិភាព។ ការតវ៉ានៅអ៊ីរ៉ង់ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា និងគំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងកោះ Greenland សុទ្ធតែបានជំរុញឱ្យតម្រូវការមាសកើនឡើង៕​