ឱកាសពិសេសសម្រាប់អ្នកចង់ក្លាយជាមន្រ្តីនគរបាល!ក្រសួងមហាផ្ទៃប្រកាសជ្រើសរើសនិស្សិត សិស្សចូលរៀនអាហារូបករណ៍នគរបាល៤០០នាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិត និង សិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយនាយនគរបាលនិងនាយនគរបាលរងបន្តវេន សរុបចំនួន ៤០០នាក់ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងលេខ ០៧៣ សជណ ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចំនួន ៤០០នាក់ ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល (រយៈពេល៤ឆ្នាំ) ចំនួន ២០០នាក់ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល (រយៈពេល២ឆ្នាំ) ចំនួន ១០០នាក់ ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល (រយៈពេល១ឆ្នាំ) ចំនួន ១០០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សេចក្តីជូនដំណឹងខាងលើ បានបន្តថា ក្រោយពេលបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិតនិង សិស្សនគរបាលអាហារូបករណ៍នឹងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ព្រមទាំងចាត់ បញ្ជូនទៅបម្រើការងារនៅតាមអង្គភាពនគរបាល៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។

សូមមើលពីសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖