ពលរដ្ឋរបស់ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់ជាង ១,១៧ទ្រីលានដុង (៤៤,៥លានដុល្លារ) ជារៀងរាល់ថ្ងៃ លើការទិញទំនិញតាមប្រព័ន្ធអនឡាញ កាលពីឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

គួរលេខនេះ គឺផ្អែកលើការលក់រួមគ្នានៃវេទិកាពាណិជ្ជកម្មអនឡាញធំៗទាំងបួយរបស់ប្រទេស ដោយក្នុងនោះរួមមាន Shopee, TikTok Shop , Lazada និង Tiki ដែលការលក់សរុបមានចំនួនប្រមាណ ៤២៩ទ្រីលានដុង កើនឡើងជិត ៣៤,៨% ធៀបទៅនឹងឆ្នាំ២០២៤។
គួរឲ្យដឹងផងដែរថា ទំនិញជាង ៣,៩ លានមុខត្រូវបានលក់តាមរយៈវេទិកាពាណិជ្ជកម្មអនឡាញធំៗខាងលើ កាលពីឆ្នាំមុន ពោលគឺបានកើនឡើង ១៥,២%។
ជម្រាបជូនថា ផលិតផលថែរក្សាសម្រស់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការរស់នៅប្រចាំថ្ងៃ រួមទាំងម៉ូដសម្លៀកបំពាក់របស់ស្រ្តី គឺជាប្រភេទទំនិញកំពូលៗ។ ក្នុងនោះផលិតផលថែរក្សាសម្រង់ មានចំនួន ២៩,៥% នៃការលក់សរុប ដែលបង្កើតជាទឹកប្រាក់ជាង ៧៤,៤ទ្រីលានដុង និងបន្ទាប់ជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានចំនួន ៥៦,៧ទ្រីលានដុង និងម៉ូដសម្លៀកបំពាក់នារី មានចំនួន ៥៤,៥ទ្រីលានដុង។
Shopee និង Tiktok បានគ្របដណ្ដប់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសវៀតណាម ដោយមានចំណែក ៥៦% និង ៤១,៣% រៀងៗគ្នា បើប្រៀបធៀបទៅនឹង ៦៤% និង ២៩% កាលពីឆ្នាំ២០២៤ ស្របពេល Lazada និង Tiki រួមគ្នាមានចំនួនត្រឹមតែ ៣% ប៉ុណ្ណោះ ធ្លាក់ចុះពី ៦% កាលឆ្នាំ២០២៤៕

