ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំអំណោយសប្បុរសជនប្រគល់ជូនវីរកងទ័ពជួរមុខ កំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងស្មារតីខ្មែរតែមួយគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសៅរ៍ ទី១៧ ខែមករានេះ បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ព្រមទាំងអំណោយសប្បុរសជនចូលរួមជាមួយផងនោះ ទៅប្រគល់ដល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងស្មារតីនេះ ក្រុមយុវជនធ្វើឡើងបានបង្ហាញការគាំទ្រ និងជឿជាក់លើសម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល វីរកងទ័ព វីរនគរបាលជាតិដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។

សូមជម្រាបជូនថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ដែលក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយក្រុមយុវជនផងដែរ ដើម្បីនាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ៕