សម្ព័ន្ធសហគ្រាសចិន មកស្វែងយល់ពីបរិយាបន្នវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ព័ន្ធសហគ្រាសសានហ្ស៊ី បានមកជួបពិភាក្សាជាមួយឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់ពីបរិយាបន្នវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ជាមួយសម្ព័ន្ធសហគ្រាសសានហ្ស៊ី តំណាងដោយ លោក Nie Wenqing អគ្គលេខាធិការរង និងជាប្រធានតំណាងប្រចាំទីក្រុងសៀងហៃ និងសហការី កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនដូចជា៖ ការស្វែងយល់អំពីសហគ្រាសសានហ្ស៊ី ការស្វែងយល់អំពីបរិយាបន្នវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ជាងនេះទៀត ភាគីទាំងពីរ  ក៏បានរៀបចំផែនការកម្មវិធីទាក់ទាញអ្នកវិនិយោគ ការបន្តផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចសិក្សារវាងគ្នាទៅវិញទៅមក គោលនយោបាយទាក់ទាញទេសចរណ៍។ល។

សូមជម្រាបជូនថា សម្ព័ន្ធសហគ្រាសសានហ្ស៊ី (Shanxi Enterprise Confederation) បានបង្កើតឡើងនៅឆ្នាំ ១៩៨៤ រហូតមកដល់ពេលនេះ សម្ព័ន្ធនេះមានសាខាប្រមាណ ២៨ ទូទាំងប្រទេសចិន និងមានដៃគូសហការរបស់ខ្លួនប្រមាណជិត ៧០០ វិនិយោគគ្រប់វិស័យ៕អត្ថបទ៖ ហ្សាលីន