លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទ​ក្រហម​កម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិតជូនពរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសរសេរបែបនេះថា៖ “លោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសវិសាលប្រសើរថ្លៃថ្លា​ប្រកបដោយសេចក្តីសោមនស្ស​រីករាយ នៃឱកាសចម្រើនជន្មាយុគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ របស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ តាងនាមសមាគមសិល្បករខ្មែរ និងក្នុងនាមរូបនាងខ្ញុំផ្ទាល់ ព្រមទាំងសិល្បករ​សិល្បការិនីទាំងអស់ ជាសមាជិកសមាជិកានៃសមាគមសិល្បករខ្មែរ សូមអនុញ្ញាតសម្តែងនូវគារវកិច្ចគោរព​ជូននូវ​សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ជូនចំពោះលោកជំទាវបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ និងចាកផុតពីរោគាព្យាធិនានា។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពសម្តែងនូវការកោតសរសើរដោ អស់ពីដួងចិត្ត ចំពោះលោកជំទាវបណ្ឌិត ដែលជាកុលធីតាខ្មែរដ៏ឆ្នើមពោរពេញដោយសមត្ថភាព និងទេពកោសល្យ​មួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតាដ៏ល្អថ្លៃថ្លា ពិសេសភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ​របស់លោកជំទាវ​បណ្ឌិត ជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារសង្គមកិច្ច ការងារមនុស្សធម៌ សុខុមាលភាពប្រជាជន ការអប់រំ និងការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់អនាគតរបស់កុមារ ជាពិសេសកុមារី យុវតីនៅទូទាំងប្រទេស។

លើសពីនេះ ក្នុងតួនាទី «ជាស្រ្តីទី១» នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការប្រកៀកស្មាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវឌ្ឍនភាពជាតិមាតុភូមិ។ ពិសេស យើងខ្ញុំទាំងអស់គ្នា​បាន​មើលឃើញ​យ៉ាងជាក់ច្បាស់ពីការ ចូលរួមវិភាគទានមិនអាចខ្វះបានក្នុងការជួយសម្រាលបន្ទុក និងទុក្ខលំបាករបស់​ប្រជាពលរដ្ឋ និងប្រទេសជាតិ នៅក្នុងគ្រាដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់​ប្រទេសថៃមកលើអធិបតេយ្យភាព​ជាតិកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាល​គ្រង​រក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ”៕