ក្រុមហ៊ុនសំបកកង់ឡានផលិតពីជ័រកៅស៊ូខ្មែរម៉ាក សៃលុន (Sailun) បច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ហើយក្រុមហ៊ុនបានដាក់ចេញគោលដៅនឹងដណ្តើមទីផ្សារលេខ៥ (Top 5) នៅលើពិភពលោក នៅប៉ុន្មានឆ្នាំខាងមុខនេះ។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនចែកចាយសំបកកង់ឡានម៉ាកផលិតនៅស្រុកខ្មែរមុនគេ ឈ្មោះ Sailun នេះបានដឹកនាំក្រុមការងារពីប្រទេសកម្ពុជា ទៅចូលរួមដាក់សម្ពោធដាក់ឱ្យដំណើរការរោងចក្រទី ៩ របស់ Sailun Group ជារោងចក្រវៃឆ្លាតបំផុតនៅលើទឹកដី នៃប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា ថ្ងៃទី១៨ ខែមករា ក៏ត្រូវជាថ្ងៃកំណើតរបស់រោងចក្រសំបកកង់ឡានមុនគេនៅស្រុកខ្មែរ ដែលមានយីហោឈ្មោះ Sailun ហើយជាថ្ងៃកំណើតយីហោមួយនេះនៅលើពិភពលោកផងដែរ។ Sailun ជាយីហោសំបកកង់ឡានដែលគួរឱ្យទុកចិត្តបំផុត សម្រាប់ផលិតផលដែលផលិតក្នុងស្រុក ព្រមទាំងទីផ្សារអន្តរជាតិ ដែលធ្វើឱ្យឈានទៅដល់ការបើករោងចក្រនៅបណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់។
សូមជម្រាបថា បច្ចុបន្បន្ននេះ Sailun ជាប់ចំណាត់ថ្នាក់លេខ ៨ នៅលើពិភពលោក។ ក្រោយពីសម្ពោធរោងចក្ររបស់ខ្លួននៅប្រទេស G20 នៅលើទឹកដី នៃប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនសង្ឃឹមថាម៉ាកយីហោនេះ នឹងដណ្តើមទីផ្សារលេខ ៥ (Top5) ក្នុងលោកនាពេលប៉ុន្មានឆ្នាំខាងមុខនេះ។ Sailun ជាម៉ាកសញ្ញាតែមួយគត់ដែលផលិតនៅកម្ពុជា ដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ប្រជាជនកម្ពុជា និងក្នុងពិភពលោក(កសិផលជាតិ ផលិតផលជាតិ គាំទ្រសេដ្ឋកិច្ចជាតិ៕






