លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងមន្ត្រីរាជការច្រើនរូប ចូលរួមកម្មវិធីសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្ត ឡើងអគារថ្មីព្រឹទ្ធសភាកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា បានអញ្ជើញសូត្រមន្តក្រុងពាលីចម្រើន​ព្រះបរិត្តសុំ​សេចក្តី​សុខសេចក្តីចម្រើនឡើងអគារវិមានសាមគ្គីភាព(អគារថ្មីព្រឹទ្ធសភា)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានទី១ ទី២ និងសមាជិកព្រឹទ្ធ​សភា​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងមានវត្តមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ទ្រី ភាព, អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា វ៉ាន់ ឆារស៍ និងឧកញ៉ាៗ បណ្ដាសប្បុរសជន​ដែលបានចូលរួម​ក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។

សូមជម្រាបថា អគារថ្មីព្រឹទ្ធសភា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការ​ដ្ឋាន​សាង​សង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ​២០២៤។ អគារនេះមានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹងប្រវែង៤៧ម៉ែត្រ មាន​កម្ពស់​បួនជាន់ សម្រាប់ធ្វើជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាសាល​ប្រជុំ​ព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួល​បដិសណ្ឋារកិច្ចគណៈប្រតិភូនានា។ ការសាងសង់អគារថ្មីនេះ បានប្រើប្រាស់ថវិកាដែលទទួលបានពីការ​ចូលរួម​វិភាគទាន​របស់​សប្បុរសជននានា ដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេ៕