ក្រមហ៊ុនបារាំង៦ មានចក្ខុវិស័យពង្រីកប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

តំណាងក្រមហ៊ុនបារាំងចំនួន៦ មានចក្ខុវិស័យពង្រីកប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ដោយក្រុមហ៊ុនបានកត់សម្គាល់ពីភាពរីកចម្រើនគួរជាទីមោទនៈរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួប រវាង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក François Corbin អនុប្រធានចលនាសហគ្រាសបារាំង MEDEF International និងតំណាងក្រុមហ៊ុនបារំាងធំៗចំនួន ៦ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនបារំាងធំៗចំនួន ៦ បានបង្ហាញអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនខ្លួនក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា និងបង្ហាញពីបំណងស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃច្បាប់និងបទប្បញ្ញត្តិពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់អំពីភាពរីកចម្រើនគួរជាមោទនៈរបស់កម្ពុជា។

ជាកិច្ចឆ្លើយតប លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យនិងបង្ហាញអំពីភាពរួចរាល់របស់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចសម្រួលពាណិជ្ជកម្មផងដែរ។