ខេត្ដកំពង់ស្ពឺ បើកទ្វារោងចក្រ សហគ្រាស ផ្ដល់ឱកាសការងារជាង២ម៉ឺនកន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ ខេត្ដកំពង់ស្ពឺ មានឱកាសការងារផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ២៦,០៩៥ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការងារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារទាំងអស់នោះមាននៅក្នុងវិស័យឧស្សាហកម្ម ដោយមានជ្រើសរើសជាច្រើនផ្នែកដូចជា អ្នកតម្លើងអគ្គិសនី  ផ្នែកដេរ កម្មករក្នុងផលិតកម្ម អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករទូទៅ ធ្វើស្បែកជើង រួមទាំងមានផ្នែកផ្សេងៗជាច្រើនទៀតផងដែរ។

សូមជម្រាបជូនថា ចាប់តាំងពីខែកក្កដារហូតមកដល់ពេលបច្ចុប្បន្ននេះ បងប្អូនដែលជាអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញប្រមាណជាង ៣១ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងប្រទេស។ ប្រសិនបើបងប្អូន កំពុងស្វែងរកការងារធ្វើ សូមទំនាក់ទំនងមក ១២៩៧៕