អាមេរិក នឹងធ្វើការប្រកៀកស្មាគ្នាជាមួយកម្ពុជា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

សង្គម​ និង​សេដ្ឋកិច្ច

សហរដ្ឋអាមេរិក ថា នឹងនឹងធ្វើការប្រកៀកស្មាគ្នាជាមួយកម្ពុជា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅកម្ពុជា ផ្សាយពីលទ្ធផលជំនួបពិភាក្សារវាង ឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ជាមួយសម្យេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី២៦ មករា ២០២៦។

ជុំវិញរឿងនេះ ស្ថានទូតអាមេរិក​នៅភ្នំពេញ បានប្រកាសសូស្វាគមន៍ឧត្តមនាវី Samuel J. Paparo មេបញ្ជាការ​ប្រចាំ​នៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក​ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជា។

ស្ថានទូតអាមេរិកបន្តថា នៅព្រឹក​នេះ លោកឧត្តម​នាវី Paparo បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិក​ ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគីរបស់យើង និងការការគាំទ្រដល់ស្ថិរភាពតំបន់។

តាមរយៈកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងមេបញ្ជាការ​ប្រចាំ​នៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក​ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏បានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នា​និងស្ថិរភាព​តំបន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហឱ្យកាន់តែប្រសើរផងដែរ៕ អត្ថបទ៖ហ្សាលីន