បុរី មេគង្គ លែន ចូលរួមឧបត្ថម្ភធំសម្រាប់មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានចូលរួមឧបត្ថម្ភថវិកាចំនួន ១៥,០០០ដុល្លារ សម្រាប់គាំទ្រដល់ពិធី «មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអបអរមហាសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្ដការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយមានការចូលរួមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក​ បុរី មេគង្គ លែន បានទទួល លិខិតថ្លែងអំណរគុណ ពី អ្នកឧកញ៉ា គិត ម៉េង ជាការទទួលស្គាល់ចំពោះការចូលរួមឧបត្ថម្ភ និងការគាំទ្រយ៉ាងសកម្មចំពោះសកម្មភាព និងបេសកកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ចជាតិ។

ការចូលរួមឧបត្ថម្ភនេះ ជាការចូលរួមចំណែកជាមួយសភាពាណិជ្ជកម្មកម្ពុជា និងជាការបង្ហាញនូវឆន្ទៈដ៏មុតមាំរបស់ បុរី មេគង្គ លែន ក្នុងការដើរតួជាដៃគូសហការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

បុរី មេគង្គ លែន បានចូលរួមអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃរបស់ អ្នកឧកញ៉ា គិត ម៉េង ដែលជានិច្ចកាលតែងតែជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។

អំពី បុរី មេគង្គ លែន៖ បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!