រាជធានីភ្នំពេញ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School Cambodia) ដែលបានចូលរួមចំណែកជាថវិកាចំនួន ១២,០០០,០០០រៀល (ដប់ពីរលានរៀល) និងសម្ភារៈសិក្សា ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែកជូនដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សភៀសសឹក ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានពីប្រទេសថៃ នាពេលកន្លងមក នៅតាមខេត្តជាប់បណ្តោយព្រំដែនកម្ពុជា-ថៃ។

គណៈគ្រប់គ្រងសាលាអន្តរជាតិ គ្រីនហ្វៀល បានមានប្រសាសន៍ថា ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបការលំបាក ខណ:ពេលបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។
ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈ ប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគនានាពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបែងចែក និងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សភៀសសឹកនៅតាមបណ្ដាខេត្ត ដែលរងផល ប៉ះពាល់ជាបន្តបន្ទាប់។
សូមជម្រាបថា សាលាអន្តរជាតិគ្រីនហ្វៀល ជាសាលា ៣ភាសា ដែលផ្ដល់ការអប់រំចាប់ពីកម្រិតថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់ទី១២ ដោយចាប់ទទួលសិស្សចាប់ពីអាយុ ២ឆ្នាំឡើងទៅដល់ថ្នាក់ទី១២។ សាលាមានកម្មវិធីជាច្រើន កម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាថ្នាក់អន្តរជាតិខេមប្រ៊ីក និងភាសាចិន។ ក្រៅពីថ្នាក់ ៣ ភាសា សាលាក៏មានថ្នាក់បន្ថែមដោយឥតគិតថ្លៃទៅលើ បង្រៀនហែលទឹក តន្រ្តី កុំព្យូទ័រ គូរគំនូរ កីឡា តារាងបាល់ សួនដាំដំណាំ បន្ទប់ពិសោធន៍ និង បណ្ណាល័យធំទូលលាយផងដែរ។
បច្ចុប្បន្នសាលាកំពុងមានប្រម៉ូសិន ២៥% ទៅលើថ្លៃសិក្សារយៈពេល ៥ឆ្នាំ ហើយបន្ទាប់មក ១៥% រហូតដល់ថ្នាក់ទី១២ និង ៥០% ទៅលើថ្លៃចុះឈ្មោះ។
សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនង៖
សាខាឫស្សីកែវ៖ អាស័យដ្ឋានផ្ទះលេខ ៩៨៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លេខទូរស័ព្ទ៖ 089 777 138, 098 777 138, 068 777 138

















