សម្ដេចធិបតី ណែនាំឱ្យបន្ដជាអាទិភាពក្នុងការគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាតក្រសួងមហាផ្ទៃ បន្តគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹកឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ផ្តល់ការណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាត រួមមាន៖ ការបន្តគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក ដែលខូចខាតផ្ទះសំបែង ឬមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំឱ្យបន្តផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្ស និងធ្វើទំនើបកម្មស្ថាប័ន តាមបរិបទឌីជីថល ពង្រឹងបន្ថែមទៀតគុណភាពសេវាសាធារណៈ និងគុណតម្លៃនៃច្រកចេញចូលតែមួយ បន្តអនុវត្តឱ្យបានជោគជ័យតាមផែនការជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងត្រូវបន្តខិតខំជំរុញ និងគាំទ្រការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីរួមចំណែកធានាការអនុវត្តបានជោគជ័យ តាមទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃផងដែរ។

សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៥ម៉ឺននាក់ ឬជាង៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញ ហើយមានពលរដ្ឋភៀសសឹកចំនួន ៩៥.៤៧៤នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា៕អត្ថបទ៖ហ្សាលីន