កូនប្រសារឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ទទួលបានការតែងតាំងជា ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា អមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២រូបគឺ៖ ១.ឯកឧត្តម ទឹង ឧត្តម ជាទីប្រឹក្សាអមក្រសួង ដោយពុំទទួលប្រាក់បំណាច់មុខងារ និង ២.ឯកឧត្តម ឡាំ ជុងហាវ ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយក ដែលមានងារ «ឯកឧត្តម»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ឯកឧត្តម ឡាំ ជុងហាវ គឺជាកូនប្រសាប្រុសរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកជាកូនប្រុសរបស់ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ស៊ឹម​ ជួង​ និងបានរៀបមង្គលការលំដាប់អភិជនដ៏ស្រស់ស្អាតនិងល្បីល្បាញនៅស្រុកខ្មែរ ជាមួយកូនក្រមុំនាម អូន ព័ន្ធមណីលក្ស្មី ដែលត្រូវជាកូនស្រី​ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ អ៊ឹម ប៉ូលីកា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕