កាលពីថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានរៀបចំពិធីសិរីមង្គលអាពាហ៍ពិពាហ៍ជូនដល់កូនប្រុស យ៉ាងធំអស្ចារ្យ ដោយមានការអញ្ជើញចូលរួមពីឥស្សរជន អ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយសជាច្រើនរូប។

ពិធីសិរីមង្គលកូនប្រុសស្រីលំដាប់អភិជននៅភូមិភាគនិរតីនេះ កូនប្រុសនាម តាន់ វុទ្ធី ត្រូវជាកូនប្រុសរបស់លោកឧកញ៉ា តាន់ តាត់ និងកូនស្រីនាម ទាវ អុីលីង។
ក្នុងឱកាសនេះដែរ ដើម្បីអបអរសាទរដល់គូស្វាមីភរិយាថ្មីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ជាមួយគ្នានោះ គេក៏ឃើញមានវត្តមាន អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា សុខ ស្រស់, អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ, ឧកញ៉ា លី ឆេង ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូបទៀត។
























រូបភាព៖ The Ring

