មេធំផ្នែក IT របស់ Tesla ប្រកាសលាលែងចេញពីតំណែង ក្រោយរួមរស់អស់ពេល ១៣ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការចាកចេញរបស់លោក Raj Jegannathan ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មានបទពិសោធ ១៣ឆ្នាំ នៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម LinkedIn លោក Jegannathan បានរៀបរាប់អំពីពេលវេលារបស់លោកនៅក្នុងក្រុមហ៊ុន Tesla ថាជាការវិវត្តន៍ឥតឈប់ឈរមួយ ប៉ុន្តែលោកហាក់មិនបានផ្តល់ព័ត៌មានលម្អិតអំពីជំហានបន្ទាប់របស់លោក ឬមូលហេតុនៃការសម្រេចចិត្តដើរចេញពីក្រុមហ៊ុនឡើយ។

គួរឲ្យដឹងផងដែរថា លោក Raj Jegannathan នៅក្នុងក្រុមហ៊ុនបានបម្រើការងារជាអនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ AI កម្មវិធីអាជីវកម្ម និងសន្តិសុខព័ត៌មាន ផងដែរ។

យ៉ាងណាមិញ ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ដោយបានរាយការណ៍អំពីការធ្លាក់ចុះ ៣% នៃប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

លើសពីនេះ ក្រុមហ៊ុន Tesla ក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ផងដែរ ដើម្បីបំពេញតាមការសន្យាយូរអង្វែងរបស់ខ្លួន ជុំវិញប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញ និងរថយន្តដែលមានសមត្ថភាពដំណើរការដោយគ្មានមនុស្សបើក៕​