មេធំក្រុមហ៊ុន Meta ឡើងតុលាការ ដោះស្រាយរឿងក្តីពាក់ព័ន្ធនឹងបណ្តាញសង្គមរបស់ខ្លួន 

អន្តរជាតិ

លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta Platforms បានបដិសេធការចោទប្រកាន់ថាបណ្តាញសង្គម Instagram របស់ខ្លួនកំពុងកំណត់គោលដៅលើអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៣ឆ្នាំ អំឡុងពេលផ្តល់សក្ខីកម្មពេញមួយថ្ងៃនៅក្នុងសវនាការលើកដំបូង ទាក់ទិនទៅនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABAJournal។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mark ត្រូវបានសួរចម្លើយអំពីការញៀនរបស់អ្នកប្រើប្រាស់ទៅលើបណ្តាញសង្គម Youtube និង Instagram នៅក្នុងបន្ទប់សវនាការ Los Angeles ដោយមេធាវី លោកស្រី Mark Lanier មកពីក្រុមហ៊ុនច្បាប់ Lanier ក្នុងទីក្រុង Houston។ 

លោកស្រី Lanier តំណាងឲ្យដើមបណ្តឹងម្នាក់ ដែលបាននិយាយថា នាងអាចចូលទៅប្រើប្រាស់គណនី​ Instagram បាន នៅក្នុងវ័យត្រឹមតែ ៩ឆ្នាំ ដោយមិនចាំបាច់មានការផ្ទៀងផ្ទាត់អាយុនៅលើគេហទំព័រ ហើយក្រោយមកនាងបានកើតជំងឺបាក់ទឹកចិត្ត និងជំងឺរាងកាយមិនប្រត្រតី។ 

ប៉ុន្តែទោះជាយ៉ាងណា លោក Mark បានផ្តល់សក្ខីកម្មថា កុមារដែលមានអាយុក្រោម ១៣ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យប្រើ Instagram នោះទេ ប៉ុន្តែលោកក៏បានទទួលស្គាល់ថាការតាមដានអាយុរបស់អ្នកប្រើប្រាស់គឺពិបាកក្នុងការគ្រប់គ្រង។

លោក Mark បាននិយាយទៀតថា៖ “ជាទូទៅខ្ញុំគិតថាមានមនុស្សមួយក្រុមតូចប៉ុណ្ណោះ ដែលកុហកអំពីអាយុរបស់ពួកគេ ដើម្បីប្រើប្រាស់សេវាកម្មរបស់យើង”៕