លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta Platforms បានបដិសេធការចោទប្រកាន់ថាបណ្តាញសង្គម Instagram របស់ខ្លួនកំពុងកំណត់គោលដៅលើអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៣ឆ្នាំ អំឡុងពេលផ្តល់សក្ខីកម្មពេញមួយថ្ងៃនៅក្នុងសវនាការលើកដំបូង ទាក់ទិនទៅនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABAJournal។

លោក Mark ត្រូវបានសួរចម្លើយអំពីការញៀនរបស់អ្នកប្រើប្រាស់ទៅលើបណ្តាញសង្គម Youtube និង Instagram នៅក្នុងបន្ទប់សវនាការ Los Angeles ដោយមេធាវី លោកស្រី Mark Lanier មកពីក្រុមហ៊ុនច្បាប់ Lanier ក្នុងទីក្រុង Houston។
លោកស្រី Lanier តំណាងឲ្យដើមបណ្តឹងម្នាក់ ដែលបាននិយាយថា នាងអាចចូលទៅប្រើប្រាស់គណនី Instagram បាន នៅក្នុងវ័យត្រឹមតែ ៩ឆ្នាំ ដោយមិនចាំបាច់មានការផ្ទៀងផ្ទាត់អាយុនៅលើគេហទំព័រ ហើយក្រោយមកនាងបានកើតជំងឺបាក់ទឹកចិត្ត និងជំងឺរាងកាយមិនប្រត្រតី។
ប៉ុន្តែទោះជាយ៉ាងណា លោក Mark បានផ្តល់សក្ខីកម្មថា កុមារដែលមានអាយុក្រោម ១៣ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យប្រើ Instagram នោះទេ ប៉ុន្តែលោកក៏បានទទួលស្គាល់ថាការតាមដានអាយុរបស់អ្នកប្រើប្រាស់គឺពិបាកក្នុងការគ្រប់គ្រង។
លោក Mark បាននិយាយទៀតថា៖ “ជាទូទៅខ្ញុំគិតថាមានមនុស្សមួយក្រុមតូចប៉ុណ្ណោះ ដែលកុហកអំពីអាយុរបស់ពួកគេ ដើម្បីប្រើប្រាស់សេវាកម្មរបស់យើង”៕

