ផ្ទុះការចាប់អារម្មណ៍! តារាហុងកុងដ៏ល្បីអ្នកនាង Grace Chan មកថតរូបនៅប្រាសាទអង្គរវត្ត ជាមួយសំលៀកបំពាក់បុរាណខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

តារាហុងកុងដ៏ល្បីអ្នកនាង Grace Chan ដែលមានសម្រស់ដ៏ស្រស់ស្អាត បានមកកម្សាន្តប្រទេសកម្ពុជា ដោយបានថតរូបនៅប្រាសាទអង្គរវត្តជាមួយសំលៀកបំពាក់បុរាណខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបថតនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះចាប់អារម្មណ៍ និងលាន់មាត់ថាពិតជាស្រស់ស្អាត និងបានអរគុណដែលបានមកលេងប្រាសាទអង្គរវត្តនៅកម្ពុជា ព្រមទាំងបានយកសម្លៀកបំពាក់បុរាណខ្មែរមកបង្ហាញដល់បណ្តាអ្នកមើលទាំងជាតិនិងអន្តរជាតិ ដែលជាការចូលរួមផ្សព្វផ្សាយទេសចរណ៍ វប្បធម៌របស់កម្ពុជាទៅកាន់អន្តរជាតិ។

អ្នកនាង Grace Chan គឺជាតារាសម្តែង និងជាពិធីការិនីទូរទស្សន៍ដ៏ល្បីល្បាញ ដែលមានដើមកំណើតនៅហុងកុង និងធំធាត់នៅប្រទេសកាណាដា។  ថ្មីៗនេះក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ អ្នកនាងនិងស្វាមីបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានមកកម្សាន្តនៅ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ជាមួយឈុតសម្លៀកបំពាក់បុរាណខ្មែរ យ៉ាងស្រស់ស្អាត ប្រកបដោយស្នាមញញឹម៕