ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេស Aston Martin ថ្មីៗនេះ បានប្រកាសកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនរហូតដល់ ២០% ខណៈពេលដែលខ្លួនកំពុងព្យាយាមស្តារឡើងវិញពីផលប៉ះពាល់នៃពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងតម្រូវការខ្សោយនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Aston Martin បាននិយាយថា ការកាត់បន្ថយកម្លាំងការងារ ២០% នេះ នឹងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកប្រមាណ ៣ ០០០ នាក់ ដោយនឹងអាចជួយសន្សំប្រាក់ប្រចាំឆ្នាំបានប្រហែល ៤០ លានផោន (៥៤លានដុល្លារ)។ ប៉ុន្តែក្រុមហ៊ុន មិនបានបញ្ជាក់ថាពេលណាការកាត់បន្ថយការងារនឹងត្រូវបានអនុវត្តនោះទេ ខណៈការសន្សំសំចៃការចំណាយនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំនេះ។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលក្រុមហ៊ុន Aston Martin បាននិយាយថា ពន្ធគយរបស់សហរដ្ឋអាមេរិក មានការរំខានយ៉ាងខ្លាំង ហើយតម្រូវការក៏មានការធ្លាក់ចុះ នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។
ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនផលិតរថយន្តប្រណីតលំដាប់កំពូលរបស់អង់គ្លេសមួយនេះ បានប្រកាសខាតបង់ទឹកប្រាក់សរុបចំនួនជាង ២៥៩លានផោន៕

