តម្លៃមាសសកលបានបន្តកើនឡើងជាង ៣០ដុល្លារបន្ថែមទៀត នៅក្នុងមួយអោន ខណៈពេលដែលទីផ្សារភាគហ៊ុនអាស៊ី បន្តធ្លាក់ចុះ ខណៈពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែកើនឡើងកម្តៅខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើការជួញដូរថ្មី នៅថ្ងៃទី៣ ខែមីនា តម្លៃមាសនៅក្នុងទីផ្សារពិភពលោកបានកើនឡើងជាង ៣០ដុល្លារភ្លាមៗ ដល់ ៥ ៣៥១ដុល្លារក្នុងមួយអោន។ តម្លៃសម្រាប់ប្រាក់ ផ្លាទីន និងប៉ាឡាដ្យូមក៏បានកើនឡើងផងដែរ។
ដោយឡែក ទីផ្សារភាគហ៊ុនអាស៊ី បានបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុងនោះសន្ទស្សន៍ហ៊ុន Nikkei 225 (ជប៉ុន) បច្ចុប្បន្នធ្លាក់ចុះ 0,៨៩% ខណៈសន្ទស្សន៍ហ៊ុន Kospi (កូរ៉េខាងត្បូង) ធ្លាក់ចុះ ២,៣% និងសន្ទស្សន៍ហ៊ុន S&P/ASX 200 (អូស្ត្រាលី) ធ្លាក់ចុះ ០,៨៤%។
ទន្ទឹមនឹងនេះ នៅក្នុងទីផ្សារប្រទេសចិន សន្ទស្សន៍ហ៊ុន Shanghai Composite បានធ្លាក់ចុះអស់ ០,២% ផងដែរ ខណៈពេលដែលទីផ្សារហ៊ុនហុងកុង Hang Seng ធ្លាក់ចុះ ០,២% ។
ជម្រាបជូនថា តម្លៃមាសអន្តរជាតិបានកើនឡើង ស្របពេលភាគហ៊ុនកំពុងធ្លាក់ចុះនេះ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាកាន់តែកើនកម្តៅខ្លាំងឡើង ដែលបង្ហាញពីសញ្ញានៃការអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍។ នេះបានជំរុញឱ្យមានការព្រួយបារម្ភរបស់វិនិយោគិនថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងត្រូវបានរំខាន ហើយអតិផរណាអាចត្រូវបានជំរុញបន្ថែមទៀត៕

