ក្រុមហ៊ុន បុរី សែនសុខ (BOREY SENSOK Co.,Ltd) របស់អ្នកឧកញ៉ា ជឹម ឃាន បានចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះបើតាមការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

អ្នកឧកញ៉ា ជឹម ឃាន ជាប្រធានក្រុមហ៊ុន បុរី សែនសុខ និងអនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ អ្នកឧកញ៉ាជាអ្នករកស៊ីជើងចាស់វស្សាមួយរូប ដែលទទួលបាននូវភាពជោគជ័យខ្លាំងលើវិថីជំនួញ។ បុរី សែនសុខ ជាក្រុមហ៊ុនមានទទួលការលក់ ជួល សាងសង់ បុរី ខុនដូ គ្រប់ប្រភេទ ប្រកបទៅដោយសុវត្តិភាព និងតម្លៃសមរម្យ។
សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគមអ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជាប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕


