ក្រុមហ៊ុន បុរី សែនសុខ របស់អ្នកឧកញ៉ា ជឹម ឃាន ចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន បុរី សែនសុខ (BOREY SENSOK Co.,Ltd) របស់អ្នកឧកញ៉ា ជឹម ឃាន បានចូលជា​សមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះ​បើតាម​ការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ជឹម ឃាន ជាប្រធានក្រុមហ៊ុន បុរី សែនសុខ និងអនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ អ្នកឧកញ៉ាជាអ្នករកស៊ីជើងចាស់វស្សាមួយរូប ដែលទទួលបាននូវភាពជោគជ័យខ្លាំងលើវិថីជំនួញ។ បុរី សែនសុខ  ជាក្រុមហ៊ុនមានទទួលការលក់ ជួល សាងសង់ បុរី ខុនដូ គ្រប់ប្រភេទ ប្រកបទៅដោយសុវត្តិភាព និងតម្លៃសមរម្យ។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគម​អ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជា​ប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕