ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងបុរី ខេអេស រ៉េស៊ីដេន និងលោកជំទាវឧកញ៉ា គង់ សំណាង សូមផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្ញុំបាទនិងភរិយាមានសេចក្តីសោមនស្សរីករាយ និងសូមប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល មហាប្រសើរជូន សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយ៉ឺនយូរ ដើម្បីចូលរួមក្នុងការពង្រឹងសមភាពយេនឌ័រ ដើម្បីធានាដល់ស្ត្រី និងក្មេងស្រីគ្រប់រូប ឱ្យទទួលបានសមភាព ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ស្របតាមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ” ដែលឆ្លុះបញ្ចាំងពី​ការ​ចូលរួមស្ត្រី និងក្មេងស្រី ក្នុងបរិបទនៃការវិវត្តរបស់សង្គម និងរំលេចពីសារសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងក្រុមគ្រួសារ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាល ថែរក្សាការពារ ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕