ក្រុមហ៊ុន JETOUR CAMBODIA សម្ពោធជាផ្លូវការរថយន្តប្រណិត JETOUR X70E រថយន្ត SUV 7កៅអី ដ៏ទូលាយ តម្លៃល្អបំផុត លើទីផ្សារកម្ពុជា ក្នុងព្រឹត្តិការណ៍ Auto Show 2026

សង្គម​ និង​សេដ្ឋកិច្ច


កាលពីថ្ងៃទី 6 ខែមីនា ឆ្នាំ 2026 នេះ ក្រុមហ៊ុន JETOUR CAMBODIA បានបង្កើតនូវភាព ភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តប្រចាំឆ្នាំ AutoShow 2026 ដោយក្រុមហ៊ុនបានធ្វើការដាក់សម្ពោធជាផ្លូវការនូវ JETOUR X70E ដែលជារថយន្តប្រណិត SUV 7 កៅអីនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយនឹងតម្លៃពិសេសត្រឹមតែ $27,500 ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនិងវត្តមានជាលើកដំបូងរបស់ម៉ូដែលថ្មីស្ថិតក្នុងត្រកូល X របស់ JETOUR CAMBODIA នៅក្នុងកម្មវិធីពិព័រណ៍រថយន្តនេះ គឺបានឆក់យកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រឡាញ់រថយន្ត និងអតិថិជនគ្រួសារ ហើយអ្នកជំនួញ ក៏ដូចជាបណ្តាសារព័ត៌មានក្នុងស្រុក ដែលបានបង្កើតជាទស្សនីយភាពថ្មីប្លែកសម្រាប់ព្រឹត្តិការណ៍តាំងពិព័រណ៍ រថយន្តក្នុង ឆ្នាំ 2026 នេះ។

នៅព្រឹត្តិការណ៌ដ៏មហោឡារឹកនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ លោក អុឹង មុយហ្គេច ប្រធានាយកប្រតិបត្តិ អាជីវកម្ម ផ្នែករថយន្ត ក្រុមហ៊ុន KNN CAMBODIA និងលោកស្រី Jessica Ji ដែលជានាយកប្រតិបត្តិ Jetour International ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ រួមជាមួយនិងបុគ្គលិកក្រុមហ៊ុន JETOUR CAMBODIA ក៏ដូចជាអ្នកផលិតមាតិការថយន្តល្បីៗនៅកម្ពុជា អ្នកសារព័ត៌មាន និង KOLs ជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី Jessica Ji បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងទៅលើការផ្តល់សេវាកម្មដ៏ល្អរបស់ JETOUR Cambodia។

សូមជំរាបថា JETOUR X70E ត្រូវបានក្រុមហ៊ុន ដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ $27,500 ប៉ុណ្ណោះ ដែលតម្លៃនេះ អតិថិជននឹងទទួលបាននូវរថយន្តប្រណិត SUV 7 កៅអី ក្លាយជាជម្រើស ដ៏ល្អសម្រាប់គ្រួសារដែលកំពុងស្វែងរករថយន្តមានភាពធំទូលាយ និងតម្លៃសមរម្យ។ និយាយបីលក្ខណៈពិសេសសំខាន់ៗនៅលើរថយន្តនេះវិញ គឺមានដូចជា៖

ផ្នែកខាងក្រៅមានការការរចនាឡើង ជាមួយរចនាបថចំណិតពេជ្រ អមជាមួយអំពូល LED ជំនាន់ចុងក្រោយ។

ទៅលើតួខ្លួននៃរថយន្តវិញ គឺមានទំហំធំ ដោយមានបណ្តោយតួប្រវែង 4,7m និងទទឹង 1,9m កម្ពស់ 1,7m ហើយនិងមកជាមួយនឹងយ៉ាន់កង់ទំហំធំដល់ទៅ 20 អុីង។

ហើយបើមើលទៅលើការរចនាផ្នែកខាងក្នុងវិញ គឺមានកៅអីស្បែកពណ៌ឈើរី និងពណ៌ខ្មៅ មានដៃចង្កូតរាងអក្សរ D រួមនិងរន្ធសាកថ្មមុខក្រោយ ក៏ដូចជា Cold Box ម៉ាស៊ីនត្រជាក់មុខក្រោយ ផងដែរ។ ជាពិសេស គឺមានភ្លើង Ambient Light និងមានដំបូលកញ្ចក់ Panoramic Sunroof។ នៅផ្នែកខាងក្នុងនៃ រថយន្ត Jetour 7កៅអីនេះ មានអេក្រង់ទំហំ 10.25 អុីង ភ្ជាប់ជាមួយ Apple CarPlay និង Android Auto និងឃ្លុបក្រោយបិទបើកអូតូ។

និយាយពីប្រព័ន្ធជំនួយការបើកបរនៅលើ JETOUR X70E នេះ ក៏មាន កាមេរ៉ា 360 ដឺក្រេ, ប្រព័ន្ធជំនួយការបើកបរ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, មុខងារផ្តល់ដំណឹងការវ៉ាជែង, មុខងារផ្តល់ដំណឹងល្មើសល្បឿនបើ កបរ និងប្រព័ន្ធជំនួយចុះចំណោតផងដែរ។

ចំពោះសមត្ថភាពនៃការប្រើប្រាស់ គឺម៉ាស៊ីន 4ស៊ីឡាំង (1.5T) មានកម្លាំងសេះ 150សេះ និងកម្លាំងរមួល 210nm ជាមួយនឹងកម្រិតស៊ីសាំងត្រឹមតែ 5.5L សម្រាប់ផ្លូវលាត និង 7-8L នៅលើផ្លូវស្ទះ។

គួរបញ្ជាក់ផងដែរ តាមរយៈនៃការដាក់សម្ពោធ X70E នេះ គឺបានស្តែងឱ្យឃើញពីភាពជោគជ័យមួយកម្រិតទៀតរបស់ JETOUR CAMBODIA បន្ទាប់ពីភាពជោគជ័យនៃម៉ូដែល រថយន្ត Jetour ជាច្រើនកន្លងមក។

JETOUR គឺជាម៉ាកយីហោរថយន្តដែលមាន ការទទួលស្គាល់ពីទីផ្សារធំៗនៃសកលលោក និងការទទួលស្គាល់គុណភាពពីស្ថាប័នវាយតម្លៃគុណភាពកម្រិតពិភពលោក។ នៅកម្ពុជា ម៉ាករថយន្ត JETOUR ត្រូវបានទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ តែមួយគត់ ដោយ KNN Cambodia ក្នុងការផ្តល់ជូនសេវាកម្មលក់ បន្ទាប់ពីលក់ និងគ្រឿងបន្លាស់ស្តង់ដារអន្តរជាតិ ជាពិសេសការការធានាទៅលេីគុណភាពរថយន្តជូនអតិថិជន។

សម្រាប់ព័ត៌មានបន្ថែមលម្អិតបន្ថែមពីរថយន្ត JETOUR X70E ទើបសម្ពោធថ្មី និងរថយន្ត JETOUR ម៉ូឌែលផ្សេងៗទៀត សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 017 713 713