ម៉ាឡេស៊ី រំពឹងកើបចំណូលបាន ៤,៦ពាន់លានដុល្លារ ពីទីផ្សារបន្ទះឈីប នៅឆ្នាំ២០៣០

អន្តរជាតិ

ទីផ្សារបន្ទះឈីប Semiconductor របស់ប្រទេសម៉ាឡេស៊ី ត្រូវបានព្យាករថានឹងកើនឡើងដល់តម្លៃ ៤,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០៣០ ដែលជំរុញដោយកំណើននៃវិស័យហ្វូតូនិក (Photonics)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bernama។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការស្រាវជ្រាវមួយដែលចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ដោយធនាគារវិនិយោគ Kenanga Bhd (Kenanga IB) បាននិយាយថា ការប្រើប្រាស់ហ្វូតូនិកកើនឡើងខ្លាំងក្នុងការទំនាក់ទំនងទិន្នន័យ ជាពិសេសនៅក្នុងបណ្តាញមជ្ឈមណ្ឌលទិន្នន័យ AI ។

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះ​ ជុំវិញការកើនឡើងនេះ បានធ្វើឲ្យក្រុមហ៊ុនបន្ទះឈីបកំពូលៗជាច្រើនរបស់ម៉ាឡេស៊ី អាចចូលរួមក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសនៅកន្លែងដែលអតិថិជនត្រូវការ ដើម្បីធ្វើឲ្យមានប្រព័ន្ធគុណភាពរឹងមាំ វិន័យទិន្នផល ការតាមដាន និងការត្រួតពិនិត្យភាពជឿជាក់ ជាដើម។

ទន្ទឹមនឹងនេះ​ ដោយផ្អែកលើការព្យាករដោយ LightCounting ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារដែលមានជំនាញខាងទំនាក់ទំនងអុបទិក និងហ្វូតូនិក បានបង្ហាញថា ចំណែករបស់ក្រុមហ៊ុនផលិតបន្ទះឈីប នៅក្នុងទីផ្សារម៉ាឡេស៊ី អាចកើនឡើងពីប្រហែល ១,៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ឬអាចឈានដល់ ៤,៦ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដែលតំណាងឲ្យអត្រាកំណើនប្រចាំឆ្នាំប្រហែល ២២%៕​