​​​វិនាសកម្មដ៏រន្ធត់កាលពី​​១៥ឆ្នាំ​មុន ​គ្រោះរញ្ជួយ​ដី​និង​​​​រលកយក្សស៊ូណាមិ​​​នៅ​ជប៉ុន ​ជាការចង់ចាំ​ដ៏អាក្រក់បំផុត​​ ដែលផ្តាច់ជីវិត​មនុស្ស​ជាង​២​ម៉ឺន​នាក់

អន្តរជាតិ

ខួប​​១៥​ឆ្នាំ​នៃ​​​រលកយក្សស៊ូណាមិនិងការ​​រញ្ជួយ​ដី​ក្នុង​ពេល​ជា​មួយ​គ្នា​ដែល​បណ្តាល​​​​​​​ឲ្យ​មាន​វិនាស​កម្ម​​​សម្លាប់​មនុស្ស​ជាង​២​ម៉ឺន​នាក់ និង​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​​ខូច​​​​​រោងចក្រ​​ថាមពល​​នុយក្លេអ៊ែរ​ នៅ​Fukushima ប្រទេស​ជប៉ុន​​​​ នេះការចង់ចាំដ៏អាក្រក់មួយរបស់ជនជាតិជប៉ុនដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ភ្នាក់ងារ​​ព័ត៌មាន​ រ៉យទ័រ និងAP ពល​រដ្ឋ​ អគារ ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ត្រូវ​បាន​លេប​ត្របាក់​ត្រឹមមួយ​រំពេចភ្នែក ខណៈ​រថយន្ត​ខ្នាត​តូច​រុញ​ទៅ​បុក​​ជញ្ជាំងដោយ​ទឹក​កម្ពស់១០ម៉ែត្រ ហេតុ​ការណ៍​នេះ​ជា​រលកយក្សស៊ូណាមិ​កើត​​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនកាល​ពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១១ បង្កឱ្យ​ភ័យរន្ធត់​តាមបណ្តោយឆ្នេរ​សមុទ្រ​ភាគ​ឦសាន​ក្នុង​ប្រទេស​។​

រញ្ជួយដីកម្រិត ៨.៩ រ៉ិចទ័រ​បានវាយប្រហារនៅម៉ោង ១:៤៦ រសៀល មានចំណុច​កណ្តាលប្រហែល ១២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ និងកើត​ឡើង​នៅ​ជម្រៅ​ ១០គីឡូ​ម៉ែត្រ​នៅក្រោម​បាតសមុទ្រ។

ចំណែក​រលក​យក្សស៊ូណាមិបោកបក់​មកលើច្រាំងភ្លាមៗ​ ថែម​ទាំង​នាំ​យក​ផ្ទះសម្បែង រោងចក្រ កសិដ្ឋាន ទូកនេសាទ និងអាកាសយាន​ដ្ឋានក្នុងស្រុកទៅ​ជាមួយ​ផង​ បង្កឱ្យមានការប្រកាស​អាសន្ននៅទូទាំង​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​។

មិន​តែ​ប៉ុណ្ណោះ​ប្រជាជននៅ​តំបន់ទំនាបនៃកោះតៃវ៉ាន់ ឥណ្ឌូណេស៊ី ហ្វីលីពីន ​និង​ហាវ៉ៃត្រូវបានជម្លៀសចេញ។​

មនុស្ស​យ៉ាងហោចណាស់ ១០០នាក់​នៅលើកប៉ាល់មួយ​ត្រូវ​បាន​បោក​បក់ទៅឆ្ងាយ។ អ្នក​ផ្សេងទៀតនៅលើដីព្យាយាមរត់គេចខ្លួនតាម​រថ​យន្តនិង​ឡានក្រុង ប៉ុន្តែត្រូវ​បាន​ទឹកសមុទ្រ​វ៉ាដាច់ ខណៈ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពីរគ្រឿងត្រូវ​បាន​រាយការណ៍ថា​រសាត់​ទៅ​តាម​ទឹក។

ចំណែក​ផ្លូវថ្នល់ដួលរលំ និង​បំបែកជាពីរ​ដោយសារការរញ្ជួយដី បង្ខំ​ឱ្យ​អាជ្ញាធរ​បញ្ជូនអ្នកជួយសង្គ្រោះ​តាមកប៉ាល់ និង​ឧទ្ធម្ភាគចក្រ​ជា​ពិសេស​មាន​យន្តហោះ ៣០០គ្រឿង និងនាវា ៤០គ្រឿង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ការរញ្ជួយដី និងរលកយក្សស៊ូណាមិ បង្ក​ឱ្យ​មាន​ការខូចខាតយ៉ាង​ធ្ងន់ធ្ងរ រួមទាំងមាន​វិបត្តិរោងចក្រថាមពលនុយក្លេអ៊ែរ​ក្នុង​ខេត្ត​ Fukushima និង​សម្លាប់​មនុស្ស​សរុប​ជាង ១៨ ០០០នាក់។ វាគឺជាការរញ្ជួយដីនេះ​គឺ​ធំបំផុត​មិន​ធ្លាប់​មាន​ ដែល​បានវាយប្រហារប្រទេសជប៉ុន​ក្នុង​រយៈ​ពេល​១៤០ឆ្នាំ៕