អ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ “Rich Dad, Poor Dad” បង្ហើបថាកំពុងជាប់បំណុល ១,២ពាន់លានដុល្លារ ហើយប្រាប់កុំឲ្យយកគម្រូតាម

អន្តរជាតិ

លោក Robert Kiyosaki អ្នកនិពន្ធសៀវភៅអភិវឌ្ឍខ្លួន និងហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ល្បីល្បាញ “Rich Dad Poor Dad” កាលពីពេលថ្មីៗនេះ បានសារភាពថាលោកកំពុងជំពាក់បំណុលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ ១,២ពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនាញណែនាំខាងហិរញ្ញវត្ថុវ័យ ៧៩ឆ្នាំ ដែលបានកសាងទ្រព្យសម្បត្តិយ៉ាងច្រើនតាមរយៈការចែករំលែកការសម្ងាត់នៃភាពជោគជ័យហិរញ្ញវត្ថុ ជាពិសេសតាមរយៈសៀវភៅរបស់លោកក្នុងឆ្នាំ១៩៩៧ ដែលលក់បានជាង ៤៤ លានក្បាលមកទល់ពេលនេះ បាននិយាយថា អាណាចក្រអចលនទ្រព្យរបស់លោកត្រូវបានកសាងឡើងនៅលើបំណុលសរុបប្រមាណ ១,២ពាន់លានដុល្លារ។

នៅក្នុងកម្មវិធី Podcast និងបទសម្ភាសផ្សេងៗ កាលពីពេលថ្មីៗនេះ លោក Kiyosaki បានលើកឡើងពីតួលេខនេះ ជាភស្តុតាងបង្ហាញថា ការខ្ចីប្រាក់ដើម្បីទិញទ្រព្យសកម្មដែលបង្កើតជាប្រាក់ចំណូល គឺជាវិធីដែលជនបរទេស ឬអ្នកមានទូទៅតែងយកទៅប្រើប្រាស់។

យ៉ាងណាមិញ ជុំវិញវិធីសាស្ត្ររបស់លោក Kiyosaki នេះ គឺជាការខ្ចីប្រាក់ដោយយកអចលនទ្រព្យធ្វើជារបស់បញ្ចាំនៅពេលដែលវាឡើងថ្លៃ។ បន្ទាប់មក លោកប្រកាសប្រាក់ចំណូលពីកម្ចីនោះជាប្រាក់ចំណូលមិនបង់ពន្ធ ជំនួសឱ្យការលក់អចលនទ្រព្យទាំងនោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Kiyosaki បានព្រមានអ្នកស្តាប់មិនឱ្យធ្វើតាមវិធីសាស្ត្ររបស់លោកដោយមិនបានយល់ពីហានិភ័យនោះឡើយនាពេលខាងមុខនោះឡើយ។ លោកបានសង្កត់ធ្ងន់ទៀតថា លោកបានសិក្សាពីការវិនិយោគនេះ តាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ៕​