សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ជាផ្លូវការហើយ។ នេះបើយោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលដែលផ្សាយចេញនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចខាងលើ បានបញ្ជាក់ថា ការបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ មានទីតាំងស្ថិតនៅភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងសេចក្តីសម្រេចនោះ បានបញ្ជាក់ទៀតថា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនេះ មានភារកិច្ចសំខាន់ៗ រួមមាន៖ត្រួតពិនិត្យតាមមុខជំនាញសមត្ថកិច្ចចំពោះការចេញពី និងចូលមកនូវទំនិញ។ អនុវត្តការត្រួតពិនិត្យបែបបទគយ សម្រាប់ការចេញ-ចូល ទំនិញ និងសម្រួលបែបបទរដ្ឋបាលដល់កិច្ចដំណើរការរបស់តំបន់ ។ ត្រួតពិនិត្យការអនុវត្តការងាររបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់ លើរាល់ សកម្មភាពនៅក្នុងតំបន់ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់ពិនិត្យលើសំណើសុំចុះបញ្ជីវិនិយោគ។

ធ្វើការត្រួតពិនិត្យការងារសកម្មភាពតាមមុខជំនាញនៅក្នុងតំបន់សហការជាមួយអ្នកអភិវឌ្ឍន៍តំបន់ ដោះស្រាយការងារដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួនសម្រួលរាល់បែបបទដែលពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពធ្វើរបាយការណ៍ការងារប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ។ ធ្វើកិច្ចការផ្សេងៗទៀត ក្នុងការសម្របសម្រួលដោះស្រាយរាល់សំណើរបស់អ្នកវិនិយោគ ក្នុងតំបន់ ពាក់ព័ន្ធទៅនឹងបណ្តាក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាល។

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគ្រប់តំណាងក្រសួង ស្ថាប័ន ដែលបំពេញភារកិច្ចនៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គេន បូកគោ ដូចមានចែងក្នុងប្រការ១ ត្រូវដំណើរការការងារទៅតាមនីតិវិធីនៃច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៀត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងប្រធានក្រុមហ៊ុន ហ្គេន បូកគោ ស្តេសល អ៊ីឃើណម៉ិក ហ្សូន ឯ.ក ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕អត្ថបទ៖ហ្សាលីន