ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងបញ្ចេញប្រេងក្នុងចំនួន ៨០ លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន ដែលជាចំនួនកំណត់ត្រា ឬស្មើនឹង ៤៥ថ្ងៃនៃការផ្គត់ផ្គង់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ជប៉ុនមានគម្រោងបញ្ចេញប្រេងពីទុនបម្រុងរបស់ខ្លួន ចាប់ពីថ្ងៃទី១៦ ខែមីនា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ាលើតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេស។
រដ្ឋាភិបាលជប៉ុន បានណែនាំរោងចក្រចម្រាញ់ប្រេងក្នុងស្រុកឲ្យប្រើប្រាស់ប្រេងឥន្ធនៈដែលបញ្ចេញពីទុនបម្រុងរបស់ពួកគេ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក។ ការបញ្ចេញប្រេងរបស់ប្រទេសជប៉ុនពីទុនបម្រុងរបស់ខ្លួននេះ បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងតូក្យូវាយតម្លៃហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ថាមានសភាពធ្ងន់ធ្ងរខ្លាំងណាស់។
ជម្រាបជូនថា ទីក្រុងតូក្យូពីមុនបានបង្កើតប្រព័ន្ធទុនបម្រុងមួយបន្ទាប់ពីវិបត្តិប្រេងកាលពីកន្លះសតវត្សរ៍មុន គឺនៅឆ្១៩៧៨។ បច្ចុប្បន្ន ជប៉ុនពឹងផ្អែកលើប្រេងពីមជ្ឈិមបូព៌ាប្រហែល ៩០% នៃការផ្គត់ផ្គង់ប្រេងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះក៏មានទុនបម្រុងស្មើនឹង ២៥៤ថ្ងៃនៃការប្រើប្រាស់ផងដែរ ដែលធ្វើឲ្យជប៉ុនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពទុនបម្រុងខ្ពស់បំផុតក្នុងពិភពលោក៕

