សណ្ឋាគារលំដាប់អន្តរជាតិផ្កាយប្រាំដ៏ប្រណិត ឈានមុខគេនៅរាជធានីភ្នំពេញ បង្ហាញបទពិសោធន៍ទទួលទានអាហារដ៏អស្ចារ្យ ដែលបញ្ចូលនូវវេទមន្ត បច្ចេកវិទ្យាទំនើប និងសិល្បៈអាហារ 3D លំដាប់ពិភពលោក។

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានកិត្តិយសប្រកាសបើកដំណើរការ The Magic Table ដោយអញ្ជើញភ្ញៀវឱ្យចូលទៅកាន់ពិភពមួយ ដែលការទទួលទានអាហារត្រូវបានបំលែងទៅជាការសម្តែងលើឆាក។
The Magic Table មិនមែនជាអាហារពេលល្ងាចធម្មតាទេ ប៉ុន្តែជាបទពិសោធន៍ 3D ដ៏អស្ចារ្យ ដែលវេទមន្តក្លាយជាការពិត។ អស់រយៈពេលជាច្រើនសតវត្សរ៍ អ្នកវេទមន្តជំនាញល្បីៗរបស់ពិភពលោកតែងតែជួបជុំគ្នានៅជុំវិញតុនេះ ដើម្បីការពារអាថ៌កំបាំងរបស់ពួកគេ ហើយឥឡូវនេះ លោកអ្នកក៏បានអង្គុយនៅតុនេះ និងបានទទួលបទពិសោធន៍វេទមន្តនេះដោយផ្ទាល់ផងដែរ។

លោកអ្នកនឹងទទួលបានបទពិសោធន៍អាហារចំនួនប្រាំមុខ (Five-Course Menu) ដែលតុវេទមន្តនឹងក្លាយជាអ្នកនិទានរឿង បង្កើតការភ្ញាក់ផ្អើល និងនាំភ្ញៀវឆ្លងកាត់ដំណាក់កាលថ្មីៗនៃរឿងរ៉ាវ។ មុខម្ហូបនីមួយៗបញ្ចូលគ្នារវាងការសម្តែងវេទមន្ត និងរូបភាព 3D ដ៏រស់រវើក។
- Premium Magical Feast Menu: ២០០ ដុល្លារ ក្នុងម្នាក់
- Magical Feast Menu: ១៣០ ដុល្លារ ក្នុងម្នាក់
- The Enchanted Garden – Vegetarian Menu: ៨៥ ដុល្លារ ក្នុងម្នាក់
- Young Magician – Kids Menu: ៨២ ដុល្លារ ក្នុងកុមារ

ប្រវត្តិនៃ The Magic Table
អស់រយៈពេលជាច្រើនសតវត្សរ៍ វេទមន្តល្បីៗបំផុតរបស់ពិភពលោកតែងតែជួបជុំគ្នា ដោយត្រូវបានទាក់ទាញដោយការចង់ដឹង ការស្រមើស្រមៃ និងជំនឿលើអ្វីដែលហាក់ដូចជាមិនអាចកើតមាន។ មានការនិយាយថា អ្នកលេងវេទមន្តល្បីៗដូចជា Kellar និង Howard Thurston បានបង្កើតវេទមន្តដ៏អស្ចារ្យដំបូងរបស់ពួកគេនៅទីនេះ។ សូម្បីតែ Harry Houdini ដែលធ្លាប់អនុញ្ញាតឱ្យគេដាក់ច្រវាក់ខ្លួនគាត់នៅលើតុនេះ ក៏មិនធ្លាប់បរាជ័យក្នុងការគេចខ្លួនឡើយ។
លើសពីវត្ថុបុរាណមួយ The Magic Table គឺជាកន្លែងសម្ងាត់នៃការរកឃើញ និងការបង្កើត ជាទីស្នាក់សម្រាប់វេទមន្ត ដែលពួកគេចែករំលែកចំណេះដឹង រកឃើញបាតុភូតថ្មីៗ និងការពារអាថ៌កំបាំងពីពិភពខាងក្រៅ។ ថ្ងៃនេះ ភ្ញៀវរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ត្រូវបានអញ្ជើញឱ្យក្លាយជាផ្នែកមួយនៃរឿងរ៉ាវដ៏រស់រវើកនេះ។ នៅពេលរឿងរ៉ាវបន្ត ភ្ញៀវនឹងអាចស្គាល់វេទមន្តដោយផ្ទាល់ ហើយគេ ជឿថា មានតែអ្នកដែលជឿពិតប្រាកដប៉ុណ្ណោះ ទើបអាចបើកសោអាថ៌កំបាំងលើតុនេះបាន។
ដំណើរនេះត្រូវបានណែនាំដោយ The Clairvoyants ដែលបង្ហាញខ្លួនតាមរយៈវីដេអូ សំឡេងពន្យល់ និងការបញ្ចាំងរូបភាព។ ការចូលរួមរបស់ពួកគេផ្តល់នូវការណែនាំ ការយល់ដឹង និងពេលវេលាដ៏មានអត្ថន័យ ដែលនាំភ្ញៀវឆ្លងកាត់ជំពូកវេទមន្តនីមួយៗ។
បើកដំណើរការរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៦ ល្ងាច ដល់ ៨ យប់។ តម្រូវឱ្យធ្វើការកក់ជាមុនយ៉ាងហោចណាស់ ២–៣ ម៉ោង មុនពេលមកដល់។ សូមណែនាំឱ្យកក់ជាមុន ព្រោះចំនួនកន្លែងមានកំណត់។
កក់តុរបស់លោកអ្នកឥឡូវនេះ
https://themagictable.com/phnompenh

