(រតនគិរី)៖ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក អ ធី អិន ខេ គ្រុប ព្រមទាំងក្រុមការងារអមដំណើរ នៅថ្ងៃទី១៧ និង ១៨ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកអំណោយជាសម្ភារសិក្សា ចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រៀក និងសាលាបឋមសិក្សាប៉ាយ៉ាង ស្ថិតនៅក្នុងឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ដែលជាតំបន់ដាច់ស្រយាលពីទីរួមខេត្ត។

នាឱកាសនោះបន្ទាប់ពីលោកឧកញ៉ាអគ្គនាយក បានអញ្ជើញឡើងថ្លែងសំណេះសំណាលទៅកាន់សិស្សានុសិស្សរួចមក ក៏បានប្រគល់អំណោយជា អង្ករ និងថវិកាមួយចំនួន ជូនទៅលោកនាយកផងដែរ។
លោកឧកញ៉ា បញ្ជាក់ទៀតថា អ ធី អិន ខេ គ្រុប មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមសង្គមផងដែរ ហើយនេះជាសាលាទី៦ និងទី៧ហើយ ដែល អ ធី អិន ខេ គ្រុប បានចូលរួមចំណែកឧបត្ថម្ភដល់សិស្សានុសិស្សផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៦ នេះជាបេសកកម្មលើក៤ ហើយក៏ជាសាលាទី៦ និងទី៧ ដែល អ ធី អិន ខេ គ្រុប បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិក្រោមប្រធានបទ «ចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់»៕












