ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក អ ធី អិន ខេ គ្រុប នាំយកអំណោយជាសម្ភារសិក្សា ចែកជូនសិស្សសាលាបឋមសិក្សាជ្រៀក និងសាលាបឋមសិក្សាប៉ាយ៉ាង នៅក្នុងឃុំលុងឃុង ខេត្តរតនគិរី

ជុំវិញ​ឧកញ៉ា

(រតនគិរី)៖ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក អ ធី អិន ខេ គ្រុប ព្រមទាំងក្រុមការងារអមដំណើរ នៅថ្ងៃទី១៧ និង ១៨ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកអំណោយជាសម្ភារសិក្សា ចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រៀក និងសាលាបឋមសិក្សាប៉ាយ៉ាង ស្ថិតនៅក្នុងឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ដែលជាតំបន់ដាច់ស្រយាលពីទីរួមខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះបន្ទាប់ពីលោកឧកញ៉ាអគ្គនាយក បានអញ្ជើញឡើងថ្លែងសំណេះសំណាលទៅកាន់សិស្សានុសិស្សរួចមក ក៏បានប្រគល់អំណោយជា អង្ករ និងថវិកាមួយចំនួន ជូនទៅលោកនាយកផងដែរ។

លោកឧកញ៉ា បញ្ជាក់ទៀតថា អ ធី អិន ខេ គ្រុប មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមសង្គមផងដែរ ហើយនេះជាសាលាទី៦ និងទី៧ហើយ ដែល អ ធី អិន ខេ គ្រុប បានចូលរួមចំណែកឧបត្ថម្ភដល់សិស្សានុសិស្សផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៦ នេះជាបេសកកម្មលើក៤ ហើយក៏ជាសាលាទី៦ និងទី៧ ដែល អ ធី អិន ខេ គ្រុប បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិក្រោមប្រធានបទ «ចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់»៕