ជប៉ុន នឹងចាប់ផ្តើមបញ្ចេញប្រេងពីទុនបម្រុងជាតិរបស់ខ្លួន នៅថ្ងៃទី២៦ ខែមីនាខាងមុខ

អន្តរជាតិ

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ប្រទេសរបស់ខ្លួន នឹងចាប់ផ្តើមបញ្ចេញប្រេងចេញពីទុនបម្រុងយុទ្ធសាស្ត្រជាតិរបស់ខ្លួន នៅថ្ងៃទី២៦ ខែមីនាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Takaichi បានសរសេរនៅលើបណ្តាញសង្គម X នៅថ្ងៃទី២៤ ខែមីនាថា ៖”ដើម្បីធានាបាននូវការផ្គត់ផ្គង់ចាំបាច់សម្រាប់ប្រទេស យើងនឹងបញ្ចេញប្រេងពីទុនបម្រុងជាតិ។ លើសពីនេះ ប្រេងពីទុនបម្រុងរួមគ្នាដែលប្រទេសផលិតផ្សេងទៀត នឹងកំពុងស្តុកទុកនៅក្នុងប្រទេសជប៉ុន ក៏ត្រូវបានរំពឹងថានឹងត្រូវបានបញ្ចេញ នៅខែនេះផងដែរ”។

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ទីក្រុងតូក្យូបានចាប់ផ្តើមបញ្ចេញប្រេងចេញពីទុនបម្រុងវិស័យឯកជន ដែលស្មើនឹងការប្រើប្រាស់រយៈពេល ១៥ថ្ងៃ។ បន្ទាប់មក លោកស្រី Takaichi បាននិយាយថា ប្រេងពីទុនបម្រុងរបស់រដ្ឋាភិបាល ដែលស្មើនឹងការប្រើប្រាស់រយៈពេលមួយខែ ក៏នឹងត្រូវបានបញ្ចេញផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ន ប្រទេសជប៉ុនមានទុនបម្រុងប្រេងយុទ្ធសាស្ត្រធំជាងគេបំផុតមួយរបស់ពិភពលោក ដែលលើសពី ៤០០ លានបារ៉ែល គិតត្រឹមខែធ្នូ ឆ្នាំ២០២៥។ ហើយកាលពីដើមខែនេះ ពួកគេបានប្រកាសថា នឹងបញ្ចេញប្រេងចំនួន ៨០ លានបារ៉ែល ដែលស្មើនឹងការផ្គត់ផ្គង់រយៈពេល ៤៥ថ្ងៃ៕​