គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ តម្លៃប្រេងឥន្ធនៈលក់រាយបន្តកើនឡើង ក្នុងនោះតម្លៃសាំងធម្មតាលក់រាយក្នុងតម្លៃ ៥៤៥០ រៀល ក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតបានកើនឡើងដល់ ៧១០០ រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តបញ្ចុះ ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។ បញ្ចុះ ១ សេនដុល្លារ ក្នុងមួយលីត្របន្ថែម ដោយសារថ្លៃសាំងអន្តរជាតិលើសពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិលើស ១០០ ដុល្លារ ក្នុងមួយបារ៉ែល។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះលើអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%៕


