ប្រេងម៉ាស៊ូត​លក់រាយ​ឡើងថ្លៃ​ដល់​ ៧១០០រៀល/​លីត្រ​

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ តម្លៃ​ប្រេង​ឥន្ធនៈ​លក់រាយ​បន្តកើនឡើង ក្នុងនោះតម្លៃ​សាំង​ធម្មតា​លក់រាយក្នុងតម្លៃ ៥៤៥០ រៀល ក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតបានកើនឡើង​ដល់ ​៧១០០ រៀល ក្នុងមួយលីត្រ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តបញ្ចុះ ៦,៥ ​សេនដុល្លារ ​ក្នុងមួយលីត្រ ​ដើម្បី​សម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។ បញ្ចុះ ១ សេនដុល្លារ ក្នុងមួយលីត្របន្ថែម ដោយសារថ្លៃសាំងអន្តរជាតិលើសពី ​៩០ ដុល្លារ ក្នុង​មួយ​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិលើស ១០០ ដុល្លារ ក្នុងមួយបារ៉ែល។​

​ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏​បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង ​និងប្រេងម៉ាស៊ូត​មក ០ (សូន្យ)​ ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និង​បញ្ចុះលើអាករ​លើត​ម្លៃ​បន្ថែម​លើ​ប្រេងសាំង និងប្រេងម៉ាស៊ូតពី១០% មក ៤% ​ដោយ​រាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%​៕​