អ៊ីរ៉ង់ កំពុងពិនិត្យសំណើសុំចរចារបស់អាម៉េរិក ប៉ុន្តែខ្លួនមិនចង់បញ្ឈប់ភ្លាមៗឡើយ

អន្តរជាតិ

ប្រទេសអ៊ីរ៉ង់បានអះអាងថា ខ្លួនកំពុងពិនិត្យមើលសំណើរបស់អាម៉េរិកក្នុងការបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែខ្លួនគ្មានបំណងចូលរួមក្នុងកិច្ចចរចា ដើម្បីបញ្ចប់ជម្លោះ ដែលកំពុងរីករាលដាលនៅមជ្ឈិមបូព៌ានោះទេ។ នេះបើតាមសម្តីរបស់លោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលបានលើកឡើងកាលពីថ្ងៃទី២៥ ខែមីនានេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបង្ហាញថា ការផ្ញើសារទៅវិញទៅមកតាមរយៈអ្នកសម្របសម្រួល «មិនមែនមានន័យថាជាការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ»។

យ៉ាងណាម៉ិញ សំណើចំនួន ១៥ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន គឺរួមមានការទាមទារឱ្យអ៊ីរ៉ង់ដកចេញនូវស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់, បញ្ឈប់ការចម្រាញ់អ៊ុយរ៉ានីញ៉ូម, កាត់បន្ថយកម្មវិធីមីស៊ីលបាលីស្ទិក និងកាត់ផ្តាច់ការផ្តល់មូលនិធិដល់សម្ព័ន្ធមិត្តក្នុងតំបន់។

អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនបើពួកគេនៅតែមិនយល់ថា ខ្លួនបានចាញ់ខាងផ្នែកយោធា នោះប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឱ្យប្រាកដថា ពួកគេត្រូវរងការវាយប្រហារខ្លាំងជាងអ្វី ដែលពួកគេធ្លាប់ជួបប្រទះពីមុនមក»៕