ក្រុមហ៊ុនមួយ ទិញគ្រាប់ស្វាយចន្ទីពូជ M23 ជាង១ពាន់តោន ពីសហគមន៍កសិកម្មចំនួន៦ នៅខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

សហគមន៍កសិកម្ម ចំនួន៦ បានចុះកិច្ចសន្យាអំពី ផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញ-លក់ គ្រាប់ស្វាយចន្ទីពូជ M23 ចំនួន ១០៥០ តោន ជាមួយក្រុមហ៊ុន អូឡាំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ពិធីចុះកិច្ចសន្យាអំពី ផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញ-លក់ គ្រាប់ស្វាយចន្ទីពូជ M23 ចំនួន ១០៥០ តោនរវាងក្រុមហ៊ុន អូឡាំ និងសហគមន៍កសិកម្ម ចំនួន ៦ ក្នុងនោះមាន៖ សហគមន៍ទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្មភ្នំសន្ទុក សហគមន៍កសិកម្មក្រយាសាមគ្គី សហគមន៍កសិកម្មងនជោគជ័យសេរីសាមគ្គី សហគមន៍កសិកម្មសន្ទុកសាមគ្គី សហគមន៍កសិកម្មទីពោសាមគ្គី។

គួរឱ្យដឹងថា សហគមន៍៣ ក្នុងចំណោម៦នេះ បានជួបគ្នាដំបូងជាមួយក្រុមហ៊ុន អូឡាំ ក្នុងជំនួបធុរកិច្ចនាខែសីហា ២០២៥ កន្លងទៅ ដែលជាគំនិតផ្តួចផ្តើមនិងរៀបចំដោយ សមាគមស្វាយចន្ទីកម្ពុជា។ ជំនួបធុរកិច្ចនេះ ជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការជួញដូរគ្រាប់ចន្ទី ដែលកន្លងមកក្រុមហ៊ុន Khmer Agro Cashew ក៏បានចុះកិច្ចសន្យាទិញលក់គ្រាប់ឆៅពីសហគមន៍ចំនូន៦ នៅខេត្តក្រចេះតាមយន្តការនេះផងដែរ។

គួរជម្រាបផងដែរថា យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាដាំដុះស្វាយចន្ទីពូជក្នុងស្រុក M23 (​អឹម២៣) រហូតទៅ ៧៩% ។ ពូជអឹម២៣ ត្រូវបានទទួលស្គាល់គុណភាពជាលក្ខណៈអន្តរជាតិ។ ពូជអឹម២៣នេះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានអះអាងថាមិនមែនពូជយកពីប្រទេសអ្នកនោះទេ៕