ឧកញ៉ា សុខ ពិសិដ្ឋ រៀបចំពិធីខួប១៥ឆ្នាំ នៃដំណើរការអាជីវកម្មក្នុងវិស័យអេឡិចត្រូនិចរបស់ក្រុមហ៊ុន GGEAR Group

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំរៀបចំពិធីខួប១៥ឆ្នាំ នៃដំណើរការអាជីវកម្មក្នុងវិស័យអេឡិចត្រូនិចរបស់ក្រុមហ៊ុន GGEAR Group។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន GGEAR Group បានឱ្យដឹងថា រយៈពេល ១៥ ឆ្នាំមកនេះ ជីហ្គៀ គ្រុប បានវិវឌ្ឍខ្លួនយ៉ាងរឹងមាំ និងឈានមុខគេក្នុងវិស័យអេឡិចត្រូនិច បច្ចេកវិទ្យា និងការផ្គត់ផ្គង់ដំណោះស្រាយសម្រាប់អគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានមោទនភាពជាខ្លាំង ដែលជាដៃគូយុទ្ធសាស្ត្រផ្លូវការក្នុងការចែកចាយផលិតផលម៉ាកល្បីៗ ដូចជា LG Electronics, Hyundai, Panasonic, KHIND Malaysia និង Modena ជាដើម។

ឧកញ៉ា សុខ ពិសិដ្ឋ បានគូសបញ្ជាក់បែបនេះថា៖ “រយៈពេល ១៥ ឆ្នាំ នៃការខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ឈ្នះរាល់ឧបសគ្គ ដោយមានចក្ខុវិស័យច្បាស់លាស់ និងស្មារតីការងារជាក្រុមដ៏រឹងមាំ។ សមិទ្ធផលដែលសម្រេចបានមកទល់ពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់គ្នា រួមជាមួយការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូអាជីវកម្ម និងអតិថិជន”។

សូមជម្រាបថា ឧកញ៉ា សុខ ពិសិដ្ឋ បានបង្កើតក្រុមហ៊ុន GGEAR Group រយៈពេល ១៥ឆ្នាំ មកហើយ។ ក្រុមហ៊ុននេះ មានទិសដៅរួមគ្នាធ្វើយ៉ាងណាជំរុញឱ្យទីផ្សារអេឡិចត្រូនិចនៅកម្ពុជាមានភាពរីកចម្រើន ​ការ​រៀបចំរចនា​សម្ព័ន្ធ​ការងារ ការវិនិ​យោគទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងជំនាញទន់ និងជំនាញរឹងទាំងឡាយ ដូចជា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការរៀបចំ សាខាក្រុមហ៊ុនទាំងខេត្ត ក្រុងទាំងអស់ រួមទាំងការបំពេញ​កាតព្វ​កិច្ចច្បាប់​ឱ្យ​បាន​ពេញលេញ សម្រាប់​ត្រៀមការវិនិយោគរយៈពេលវែងផងដែរ៕