ថៃ ប្រកាសពីការធ្លាក់ចុះនៃភ្ញៀវទេសចរបរទេស នៅក្នុងត្រីមាសទី១ ឆ្នាំនេះ

អន្តរជាតិ

យោងតាមក្រសួងទេសចរណ៍ និងកីឡា ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានកត់ត្រាពីការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែមីនា ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ៩ ១៧៤ ៥៨៦ នាក់ ធ្លាក់ចុះ ២,២៩% បើធៀបនឹងឆ្នាំមុន។

គួរឲ្យដឹងផងដែរថា ចិន មានចំនួនភ្ញៀវទេសចរមកលេងប្រទេសថៃច្រើនជាងគេ ក្នុងអំឡុងពេលនោះ ដែលមានចំនួនសរុប ១ ៤៦៨ ៣៣៣ នាក់ បន្ទាប់មកគឺម៉ាឡេស៊ី (៩៤៧ ១២៣ នាក់) រុស្ស៊ី (៧១៤ ៤២៤ នាក់) ឥណ្ឌា (៦១៤ ០១៦ នាក់) និងសាធារណរដ្ឋកូរ៉េ (៤០៩ ៣៣១ នាក់)។

យោងតាម លោកស្រី Natreeya Taweewong លេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ថៃ បាននិយាយថា តម្រូវការធ្វើដំណើររបស់ភ្ញៀវបរទេសបានថយចុះក្នុងអំឡុងសប្តាហ៍ថ្ងៃទី២៣ ដល់ទី ២៩ខែមីនា ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ប៉ុន្តែទោះជាយ៉ាងណា លោកស្រីបានកត់សម្គាល់ថា ការធ្វើដំណើរអាចនឹងបង្ហាញសញ្ញានៃភាពប្រសើរឡើងវិញ ដោយសារតែអ្នកធ្វើដំណើរបានផ្លាស់ប្តូរទៅផ្លូវហោះហើរត្រង់កាន់តែច្រើនពីអឺរ៉ុប ទៅកាន់ប្រទេសថៃ៕​