ឧកញ៉ា ប៉ិច បូឡែន អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ជា សិរី បើកសម្ពោធជាផ្លូវការ «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៦»

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៦»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការរៀបចំកម្មវិធីប្រកបដោយសារៈសំខាន់នេះ ដើម្បីគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម តាមរយៈការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុពីអ្នកជំនាញដោយផ្ទាល់។

ក្នុងឱកាសនេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម បានគូសបញ្ជាក់ពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងសមត្ថភាពសហគ្រិនកម្ពុជា ព្រោះកម្មវិធីនេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង បង្កើតកាលានុវត្តភាព និងជំរុញការតភ្ជាប់។

គួរបញ្ជាក់ដែរថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន បានដាក់ដំណើរការតាំងពីឆ្នាំ២០២១ មកម្ល៉េះ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា៕