អ៊ីរ៉ង់ គំរាមបើកទ្វារឋាននរកសម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល

អន្តរជាតិ

មន្ត្រីយោធាកំពូលរបស់អ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ពួកគេនឹងប្រឈមមុខនឹងទ្វារឋាននរក ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើង ហើយបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ទៀតនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ឯក អាលី អាប់ដូឡាហ៊ី អាលីអាបាឌី មេបញ្ជាការនៃបញ្ជាការកណ្តាល ខាតាម អាល់-អានប៊ីយ៉ា ដែលត្រួតពិនិត្យសកម្មភាពប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមាននៅថ្ងៃទី៤ ខែមេសាថា ទ្វារឋាននរកនឹងបើក សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់នៅតែបន្តវាយប្រហារ។

ទន្ទឹមនឹងនេះ​ អ្នកនាំពាក្យបញ្ជាការកណ្តាល ខាតាម អាល់-អានប៊ីយ៉ា លោក អេប្រាហ៊ីម ហ្សូលហ្វាហ្គារី បាននិយាយនៅពេលក្រោយនោះថា​៖” កុំភ្លេចថា ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរ តំបន់ទាំងមូលនឹងក្លាយជាឋាននរកសម្រាប់អ្នក”។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹងបញ្ជូនឋាននរកទៅកាន់អ៊ីរ៉ង់ លុះត្រាតែទីក្រុងតេអេរ៉ង់ឈានដល់កិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅមុនថ្ងៃទី៦ ខែមេសា។

ជម្រាបជូនផងដែរថា ជម្លោះមជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយអស់រយៈពេលមួយខែមកហើយ ដោយនៅព្រឹកនេះ អ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលផ្តោតលើអ៊ីស្រាអែល និងគុយវ៉ែត៕​